កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្ដបន្ត របស់ផែនវប្បធម៌និងសាសនានៃក្រុមការងារយុវជនគណបក្សខេត្ដ ក្រោមអធិបតីភាព ឯកឧត្ដម ស្រី សុភ័ក្ដ្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្ដកំពង់ចាម


កំពង់ចាម៖ នៅរសៀលថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម មានកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្ដបន្ត របស់ផែនវប្បធម៌និងសាសនានៃក្រុមការងារយុវជនគណបក្សខេត្ដ ក្រោមអធិបតីភាព ឯកឧត្ដម ស្រី សុភ័ក្ដ្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្ដកំពង់ចាម ។

ក្នុងកិច្ចប្រជុំនោះដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមអនុប្រធាន ឯកឧត្ដម លោកជំទាវ ប្រធានផែនទាំង១២នៃក្រុមការងារយុវជនគណបក្សខេត្ដ ព្រមទាំងលោក លោកស្រី ជំនួយការផែន និងសមាជិក សមាជិកាផែនផងដែរ៕