ស្រុកស្រីសន្ធរ៖សមិទ្ធផលថ្មីៗជាបន្តបន្ទាប់បានលិចជារូបរាងឡើង គឺផ្លូវបេតុង ២ខ្សែប្រវែងជិត ២០គីឡូម៉ែត្រ ចំណងដៃដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋស្រុកស្រីសន្ធរ តាមការសន្យា។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ននិងបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ ប្រវែង ១៨,២៤គីឡូម៉ែត ចាប់ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ហ៊ុន ម៉ានិត នាយករងខុទ្ធការល័យសសម្តេចតេជោ -អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្ម និងជាអនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។