ក្នុងនាមក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចលុបអាជ្ញាបណ្ណរបស់ វិទ្យុវីអូឌី (VOD) នឹងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ ។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឲ្យលុបអាជ្ញាបណ្ណ និងត្រូវបញ្ចប់ការផ្សាយរបស់ វិទ្យុវីអូឌី (VOD) ជាពិសេស មិនគាំទ្រចំពោះសារព័ត៌មាន ដែលបង្កើតឡើងដោយបុគ្គលមួយចំនួនតូចដែលជ្រកក្រោមស្លាកសារព័ត៌មានដើម្បីធ្វើជាបណ្តាញរបស់បរទេសក្នុងការឈ្លានពានអធិប្យតេយ្យភាពរបស់កម្ពុជា តាមរយៈការញុះញង់បង្កការបែកបាក់ និងឯកភាពជាតិ នៃកម្ពុជា៕