កំពង់ចាម៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រសួងផែនការ ដែលដឹកនាំដោយឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនកា នៅសាលាខេត្តកំពង់ចាម។
កិច្ចប្រជុំមានគោលបំណង ដើម្បីសិក្សាប្រមូលធាតុចូលក្នុងការរៀបចំកែសម្រួលកម្មវិធីសិក្សា និងកម្មវិធីបណ្តុះបណ្តាលដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការនៃជំនាញចាំបាច់សម្រាប់ការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលនៃគណអភិបាលខេត្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រតិភូក្រសួងផែនការ និងបានស្នើសុំអោយសាលាជាតិផែនការ និងស្ថិតិ ចេញសេចក្តីណែនាំរួមជាមួយក្រសួងមហាផ្ទៃ ក្នុងការជ្រើសរើសមន្ត្រីចូលសិក្សា។
គូរបញ្ជាក់ផងដែរថា សាលាជាតិផែនការ គ្រោងផ្តល់អាហារូបករណ៍ជូនដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ ពិសេសមន្ត្រីរាជការនៃមន្ទីរផែនការ និងរដ្ឋបាលខេត្តផងដែរ។