ស្រុកជើងព្រៃ ៖នារសៀលថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយឃុំសូទិព្វ ស្រុកជើងព្រៃ បានចុះត្រួតពិនិត្យ និងប្រគល់ទទួលផ្លូវមួយខ្សែប្រវែង២៥០ម៉ែត្រ ទទឹង៤ម៉ែត្រ ដែលជាសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាពិគ្រោះយោល់របស់ក្រុមប្រឹក្សាខេត្ត បានអនុវត្តរួចរាល់ ដែលចំណាយថវិកាសរុប ១២ ០០០ ០០០៛ ដោយមានការចូលរួមចំណែកពីលោក វ៉ាន សារ៉ាត និងភរិយា ចំនួន៦ ០០០ ០០០៛ និងថវិការបស់ឯកឧត្ដម ស្រី សុភ័ក្ត្រ ៦ ០០០ ០០០៛ ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម និងក្រុមការងារបានជួយឧបត្ថម្ភសម្រាប់ជួសជុលផ្លូវ ចំនួន២០០ ០០០៛ និងបានឧបត្ថម្ភជីវភាពបក្សឃុំសម្រាប់ខែកុម្ភៈ ចំនួន៤០០ ០០០៛ ដែលការចំណាយទាំងអស់សរុប ១២ ៦០០ ០០០៛។