នៅថ្ងៃសៅរ៍ ១កេីត ខែទុតិយាសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និង ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានប្រគល់ជូន កំព្យុទ័រយួរដៃ ០១គ្រឿង សម្រាប់ផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម (KCY) ដែលដឹកនាំផ្ទាល់ដោយ លោក ទូច ចាន់ណា សម្រាប់ប្រេីប្រាស់បម្រេីសកម្មភាពផ្សព្វផ្សាយក្នុងវិស័យព័ត៌មាន នៃក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកប្រធាន ក៏បាន ជំរុញការបន្តចុះពង្រឹងស្មារតី និងកសាងកម្លាំងយុវជនសកម្មបណ្តាញសង្គមបន្ថែមជាបន្តបន្ទាប់នៅតាមមូលដ្ឋាន ដេីម្បីពង្រីកកម្លាំងរឹងមាំក្នុងស្រទាប់យុវជន នៅគ្រប់មូលដ្ឋាន។
ជាមួយគ្នាផងដែរ លោក ស្រី សុភ័ក្ត្រ ក៏បានប្រគល់ជូនយុវជនសកម្ម KCY នូវម៉ាស ចំនួន ២កេះ ធំ ស្មេីនឹង ៥,០០០ ម៉ាស និង អាល់កុល ១កានធំ ស្មេីនឹង ៣០ លីត្រ សម្រាប់យុវជន KCY បន្តសកម្មភាព ផ្សព្វផ្សាយវិធានការ ការពារកូវីត-១៩ ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា។