ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង២,៣០ នាទី ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាលចុះជួយក្រុងកំពង់ចាម ដោយមានការអញ្ជើះចូលរួមពីសំណាក់ ក្រុមជនបង្គោលយុវជនថ្នាក់កណ្ដាលចុះជួយក្រុងកំពង់ចាម ចំនួន ១៧ នាក់ ក្រុមការងារយុវជនគណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សក្រុង និងសង្កាត់ សកម្មជនយុវជនគណបក្សក្រុងកំពង់ពង់ចាម សកម្មជនយុវជនសង្កាត់ទាំង៤ សកម្មជនយុវជនភូមិសរុបចំនួន ២១៤ នាក់ ។
បន្ទាប់ពីមន្ត្រីគណបក្សក្រុងកំពង់ចាម បានអានសេចក្ដីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ស្ដីពីការចាត់តាំងក្រុមការងារជនបង្គោលយុវជនគណបក្សចុះជួយក្រុងកំពង់ចាមរួចមក ឯកឧត្តម អ៊ឹង គឹមលាង តំណាងឲ្យក្រុមការងារជនបង្គោយុវជនថ្នាក់កណ្ដាល បានឡើងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយបានសម្ដែងនូវឆន្ទៈប្តូរប្តាច់ក្នុងការចុះជួយពង្រឹងមូលដ្ឋានក្រុងកំពង់ចាមជាពិសេសផ្តោតសំខាន់លើការងារយុវជន ។ ឯកឧត្តម អ៊ឹង គឹមលាង ក៏បានសុំការគាំទ្រសហការពីថ្នាក់ដឹកនាំគណបក្សខេត្ត គណបក្សមូលដ្ឋានក្រុងសង្កាត់ ព្រមទាំងក្រុមការងារ ពិសេសការគាំទ្រខាងផ្នែកស្មារតី ដើម្បីឲ្យក្រុមការងាររបស់យើងបំពេញភារកិច្ចជូនគណបក្សប្រកបដោយជោគជ័យ ។
ក្នុងមតិបូកសរុបនិងផ្ដល់អនុសាសន៍ ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការការគណបក្សខេត្ត បានសម្តែងនូវការស្វាគមន៍ ចំពោះក្រុមការងារជនបង្គោលយុវជនគណបក្សចុះជួយក្រុងកំពង់ចាម ដែលទើបតែងតាំងថ្មី ព្រមទាំងថ្លែងអំណរគុណ ចំពោះក្រុមការងារយុវជនថ្នាក់កណ្ដាលក្រោមការដឹកនាំ របស់ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកផ្នែកយុវជន ដែលបានចំណាយអស់កម្លាំងកាយចិត្តប្រាេជ្ញាស្មារតី សម្ភារៈថវិកាដើម្បីជួយដល់ការពង្រឹងមូលដ្ឋាននៅក្នុងខេត្តកំពង់ចាម ។ ឯកឧត្តម ក៏បាន អំពាវនាវឲ្យក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ព្រមទាំងសកម្មជនយុវជនរបស់យើងនៅគ្រប់ថ្នាក់ សូមចូលរួមគាំទ្រ និងសហការរាល់សកម្មភាពរបស់ក្រុមការងារជនបង្គោលយុវជនគណបក្ស ដើម្បីការពារនូវបុព្វហេតុរបស់គណបក្ស និងនាំមកនូវប្រយោជន៍ជូណជាតិ និងប្រជាជនយើង ។