ឯកឧត្ដម ស្រី សុភ័ក្ដ្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំជាមួយក្រុមបេក្ខភាពគ្រូឧទ្ទេស-គ្រូជំនួយគណបក្សខេត្ត


កំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ ៦ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារយុវជនគណបក្សខេត្ដកំពង់ចាមបានរៀបចំកិច្ចប្រជុំជាមួយក្រុមគ្រូឧទ្ទេស ក្រោមអធិបតីភាព ឯកឧត្ដម ស្រី សុភ័ក្ដ្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្ដកំពង់ចាម នៅស្នាក់ការមន្ទីរគណបក្សប្រជាជខេត្ដកំពង់ចាម ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ លោក សួន ឌី ប្រធានគណៈឃោសនាអប់រំ របស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផងដែរ ។ ក្រុមបេក្ខភាពគ្រូឧទ្ទេស-គ្រូជំនួយគណបក្សនៃក្រុមការងារយុវជនគណបក្សខេត្ដមានសមាសភាពជ្រេីសរេីស ត្រូវបញ្ជូនទៅរៀនវគ្គ ចំនួន «១៩ នាក់» និងទទួលបានការណែនាំ តំរង់ទិស ឆ្ពោះទៅកសាងគុណភាព គ្រូឧទ្ទេសនាមគណបក្ស ដែលអាចទទួលយកបាននៅពេលអនាគតនេះ សម្រាប់ខេត្តកំពង់ចាម៕