រដ្ឋបាលខេត្តកំពង់ចាមទទួលអំណោយពីសប្បុរសជន ដេីម្បីជួយឧបត្ថម្ភគាំទ្រជីវភាពពលរដ្ឋខ្វះខាតក្នុងអំឡុងកូវីដ


នៅព្រឹក ថ្ងៃទី ១០ ខែកក្តដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងឯកឧត្តម លោកជំទាវអភិបាលខេត្ត បានអញ្ជើញទទួលអំណោយជាសម្ភារៈការពារជំងឺកូវីដ-១៩ ពី ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ និងជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាល រួមនឹងក្រុមការងារ ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។

អំណោយមនុស្សធម៌នាពេលនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត ពិតជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃ។

ចំពោះអំណោយដែលរដ្ឋបាលខេត្តទទួលបានពី ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែការ និងជាប្រធានក្រុមអ្នកការងារជនបង្គោលយុវជនថ្នាក់កណ្តាល ចុះជួយស្រុកស្ទឹងត្រង់ រួមនឹងក្រុមការងារ នាពេលនេះរួមមាន÷
អង្ករ ៥តោន មី១០០កេស ម៉ាស់ ១០កេសធំ និងអាលកុល ២៣កាន៕