កំពង់ចាម ៖ រថយន្តសម្រាប់ដឹកវ៉ាក់សាំងដ៏ទំនើប ចំនួន ០២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ។
នាព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមវត្តមានតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ -លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានធ្វើការប្រគល់នូវរថយន្តខាងលើជូនលោក វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដើម្បីដឹកជញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ឲ្យបានគ្រប់ៗគ្នា៕