សាលាអនុគណស្រុកស្រីសន្ធរបានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតលើកទី៣០ នៅវត្ដកោះកែវ ក្រោមអធិបតីភាព ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្


ស្រុកស្រីសន្ធរ ៖នារសៀលថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាអនុគណស្រុកស្រីសន្ធរបានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតលើកទី៣០ នៅវត្ដកោះកែវ ក្រោមអធិបតីភាព ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រះធម្មសាលវង្ស សា វីរៈ ព្រះវិន័យធរគណខេត្ដ តំណាងដ៏ខ្ពងខ្ពស់ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាគមុនីមេគណខេត្ត ។

ក្នុងពិធីនោះដែរដោយមានការ និមន្ត និងអញ្ជើញ ព្រះមន្រ្ដីសង្ឃខេត្ដ លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ដ លោកអភិបាលស្រុក លោកមេឃុំ លោក លោស្រី និងអាចារ្យ-គណៈកម្មការវត្ដទូទាំងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។