យុវជន KCY នៃ ក្រុមការងារយុវជនខេត្តកំពង់ចាមកំពុងពង្រីកយុវជនតាមស្រុកបាធាយបន្តទៀត


កំពង់ចាម ៖ ក្រោមការចង្អុលបង្ហាញពីលោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនខេត្តកំពង់ចាម លោក ទូច ចាន់ណា ប្រធានផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម និងសហការី បានចុះផ្សព្វផ្សាយ និងកសាងបណ្តាញ KCY បន្ថែមទៀត ប្រចាំនៅមូលដ្ឋាន ស្រុកបាធាយ នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្រុមការងារKCYគឺជាសេនាធិការផ្ទាល់នៃក្រុមការងារយុវជនខេត្តលើផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម មានភារកិច្ចការពារ គាំទ្រ និងផ្សព្វផ្សាយព័ត៌មាន អំពីសកម្មភាពថ្នាក់ដឹកនាំ និងការរីកចម្រើននានា ដែលជាសមិទ្ធិផល នៃកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ជាពិសេស សកម្មភាពនៅក្នុងខេត្តកំពង់ចាម។

ជាមួយគ្នាផងដែរ ចលនាយុវជនសកម្ម KCY បានផ្តើមគំនិត ក៏ដូចជាចូលរួមសកម្មភាពសង្គមយ៉ាងផុសផុល សំដៅបង្កើតគំរូល្អសម្រាប់សង្គមយុវជនគ្នាឯងផងដែរ ដើម្បីជាលំអាន ជំរុញ ណែនាំយុវជនទូទៅ ចូលរួមក្នុងអំពើល្អ វិជ្ជមាន សម្រាប់សង្គមកម្ពុជា ។