ស្រុកកងមាស : នៅរសៀលថ្ងៃទី ០៧-០២-២០២៣ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន តំណាងរាស្រ្តខេត្តកំពង់ចាម ឯកឧត្តម សា សុីថា អភិបាលរងនៃគណះអភិបាលខេត្តកំពង់ចាម សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងអភិបាលរងក្រុង ស្រុក ព្រមទាំងសហការី ស.យ.ម.ក បានអញ្ជើញអមតំណើរលោក ណាសៀត អូស្មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចុះសួរសុខទុក្ខដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ (ឆេះផ្ទះ) នៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាសខេត្តកំពង់ចាម ។
សោធនាទកម្មដ៏រន្ធត់នេះបានធ្វើអោយគ្រួសារនេះកូនស្រីចំនួនពីនាក់និងប្រុសមួយនាក់បានបាត់បង់ជីវិតឪពុកនិងម្តាយរងរបួសធ្ងរន់ធ្ងរ ។ ដោយសម្លឹងឃើញនូវទុក្ខដ៏លំបាកលោក ណាសៀត អូស្មាន បានឧត្ថមថវិកាមួយចំនួនជូនសម្រាប់ដោះស្រាយជីវភាពក្នុងគ្រាដ៏លំបាកនេះ ។