គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គខបជ ខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំត្រួតនិពិន្យ ការកសាងផែនការសកម្មភាពឆ្នាំ២០២៣ របស់ក្រុមការងារទាំង៦


នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន (គ.ខ.ប.ជ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការកសាងផែនការសកម្មភាពឆ្នាំ ២០២៣ របស់ ក្រុមការងារទាំង៦ ដោយមានការចូលរួម ពីលោក លោកស្រី ជាសមាជិក សមាជិកា តំណាងមន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធ អភិបាលរងស្រុក-ក្រុងទាំង ១០ កងកម្លាំងទាំងបី និងអង្គការសង្គមសុីវិល ផងដែរ ។

លោកជំទាវ ប៉ាង ដានី មានប្រសាសន៍ថា ថ្វីត្បិតតែខេត្តយើង មិនមែនជាខេត្ត ដែលប្រឈមមុខទៅនឹងការជួញដូរមនុស្ស ។ ប៉ុន្តែ ជាខេត្ត ដែលផ្ដល់ធនធានមនុស្ស សម្រាប់អោយគេធ្វើការជួញដូរ។ ដូច្ចេះ ដើម្បី បង្កាទប់ស្កាត់នៅបញ្ហានេះ យើងទាំងអស់គ្នា ត្រូវស្វែងរកដៃគូរសហការ ជាមួយអង្គការសង្គមសុីវិល អោយបានកាន់ច្រើន ដើម្បី អោយការអនុវត្ត កាន់តែមានប្រសិទ្ធភាព និងជ្រាបទៅដល់មូលដ្ឋាន នៅទូទាំងខេត្ត ។ លោកជំទាវបន្តថា ក្នុងចំណោមក្រុងស្រុកទាំងអស់ នៅក្នុងខេត្តកំពង់ចាម ស្រុកស្ទឹងត្រង់ ចំការលើ និងកំពង់សៀម ជាស្រុក ដែលប្រឈមជាងគេ ក្នុងករណីជួញដូរមនុស្ស ។ ដូច្នេះ សូមអោយមានផែនការ របស់ខ្លួនច្បាស់លាស់ដើម្បី ដាក់បញ្ចូលក្នុងផែនការសកម្មភាពក្រុង-ស្រុកទាំង១០ របស់ គខបជ ។

ពីព្រោះថា ទាល់តែមានផែនការសកម្មភាព ទើបយើងមានផែនការថវិកា សម្រាប់ប្រើប្រាស់ ។ ដូច្នេះ ស្នើឱ្យអ្នកពាក់ព័ន្ធរៀបចំផែនការសកម្មភាពនាឆ្នាំនេះ ដើម្បី ទាញយកថវិកា សម្រាប់អនុវត្តនាឆ្នាំក្រោយ បន្តទៀត ។ ជាមួយនោះ ក៏សូមយកផែនការសកម្មភាពនេះ ដើម្បី ទាក់ទាញថវិការមួយផ្នែកពីរអង្គការដៃគូអភវឌ្ឍន៍ផ្សេងៗទៀត ផងដែរ ។
នាឱកាសនោះដឺរ លោកជំទាវក៏ ប៉ាង ដានី បានស្នើអោយសមាជិក សមាជិកា ទាំងអស់លើ ឡើងនូវបញ្ហាប្រឈមផ្សេងៗ ដើម្បី រកដំណោះស្រាយ និងអនុវត្តបន្ត កាន់តែមានប្រសិទ្ធិភាព និងសូមអោយមានការសហការជាប់ជានិច្ច ពីសំណាក់អង្គការសង្គមសុីវិល ទាំងអស់ ផងដែរ ៕