កំពង់ចាម៖នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល និងបំពាក់ឯកសណ្ឋានថ្មី និងសំភារ:ធ្វេីការជូនដល់ប្រជាការពារទាំង៣២ក្រុម ក្នុងក្រុងកំពង់ចាម ប្រមាណជាង៣០០នាក់ នៅសាលាខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង អាជ្ញាធរសង្កាត់ទាំងបួន សប្បុរសជន មេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងកម្លាំងប្រជាការពារប្រមាណជិត៥០០ នាក់។