ក្រុងកំពង់ចាម៖នាព្រឹកថ្ងៃសុក្រ ៦ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣
ឯកឧត្ដម អ៊ុន ចាន់់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ចើញគោរពវិញ្ញាណក្ខន្ធនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយនឹងឧបាសក គឹម សួរ និងឯកឧត្តមវេជ្ជបណ្ឌិត គឹមសួរ ភីរុណ និងភរិយា ព្រមទាំងក្រុមគ្រួសារ នៃសព ដែលបានបាត់បង់ភរិយា ម្ដាយបង្កើតគឺឧបាសិកា ហុង បូឌី ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ បានទទួលអនិច្ចកម្ម នៅវេលាម៉ោង១៣:៤០នាទីរសៀល នាថ្ងៃព្រហស្បតិ៍ ៥ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។
ជាមួយសេចក្តីទុក្ខក្រៀមក្រំនេះ ដោយអំណាចគុណបុណ្យព្រះរតនត្រៃ និងមហាបុញ្ញកុសលផលបុណ្យទាំងឡាយ សូមឧទ្ទិសកុសលចំពោះបដិសន្ធិវិបាកវិញ្ញាណរបស់ឧបាសិកា ហុង បូឌី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។