ស្រុកជើងព្រៃ៖ នារសៀល ថ្ងៃពុធ ៤ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដមស្រី សុភ័ក្ដ្រ ប្រធានក្រុមការងារចុះជួយឃុំសូទិព្វ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងការងារបន្ថែម និងបំពាក់បន្ថែមស្មារតីចំពោះក្រុមការងារថ្នាក់មូលដ្ឋាន ដើម្បីបន្តវឌ្ឍនភាពក្នុងការបង្កើតសមាជិកគណបក្សក្នុងមូលដ្ឋានក៏ជាការបញ្ចូលសមាជិកដែលបានចូលជាសមាជិកគណបក្សចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអោយកាន់តែល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដមបានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្ដមប្រធានគណបក្សខេត្ត និងបាននាំយកសម្ភារៈ មានម៉ាសុីនថតចម្លងឯកសារ ( Color printer) ចំនួន១ សម្រាប់ និងភេសជ្ជៈ ចំនួន១០ កេស ប្រគល់ជូនដល់គណបក្សឃុំសម្រាប់ប្រើប្រាស់តាមតម្រូវការ។
កិច្ចប្រជុំនេះដោយមានការសមាសភាពចូលរួមពីក្រុមការងារចុះជួយថ្នាក់ខេត្ត ប្រធានសាខាគណបក្សភូមិទាំង ៨ ភូមិ អនុសាខាគណបក្សភូមិព្រមទាំងសមាជិក សមាជិកាប្រមាណ៥០រូបផងដែរ ។