ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងសហការីបានអញ្ជើញ បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ (DBST) មួយខ្សែ និងបេតុងមួយខ្សែ ដែលមានប្រវែង ១៤.៦០៣ម៉ែត្រ


ស្រុកស្ទឹងត្រង់៖នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងសហការីបានអញ្ជើញ បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ (DBST) មួយខ្សែ និងបេតុងមួយខ្សែ ដែលមានប្រវែង ១៤.៦០៣ម៉ែត្រដោយតភ្ជាប់ពី ឃុំតាអុង ស្រុកចំការលើរហូតដល់ឃុំសូភាស ស្រុកស្ទឹងត្រង់ និងឃុំសូភាស ទៅឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។