នៅព្រឹកថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមនឹងឯកឧត្តម លោកជំទាវអភិបាលខេត្ត បានអញ្ជើញសួរសុខទុក្ខឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះបន្ទាប់ពីបានប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ចាក់ថា ផ្អែកលើស្ថានការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ នូវមានសន្ទុះខ្លាំង មិនទាន់មានសញ្ញាណណាមួយធូស្បើយនៅឡើយ ហេតុនេះសូមឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ដែលបានប៉ះពាល់ ថែរក្សាសុខភាព ដោយត្រូវអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់សុខាភិបាល ពិសេសត្រូវអនុវត្តនូវវិធានការ«៣កុំ ៣ការពារ» ដើម្បីជៀសផុតពីជំងឺដ៏សាហាវមួយនេះ។
ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ជូនដល់ឯកឧត្តមសមាជិកក្រុមប្រឹក្សាទាំង០៤រូប អង្ករ ២៥គក្រ, ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស និងថវិកា២០០.០០០រៀល៕