ស្រុកស្ទឹងត្រង់៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ម្សឹលមិញនេះ លោក ប្រាក់ ណូម៉ា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំសូភាស និងជាអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានសហការជាមួយក្រុមការងារមូលដ្ឋានឃុំសូភាស ចុះសួរសុខទុក្ខប្រជាជន ដែលជួបការលំបាកចំនួន ៨គ្រួសារ នៅភូមិប៉ប្រក ៤គ្រួសារ និងភូមិ សំបូរ ៤គ្រួសារ។ ក្រុមការងារបាននាំយកគ្រឿង សំភារ:ឧបភោគ និងថវិកាមូលនិធិឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានប្រគល់ជូនដល់ខ្នងផ្ទះទាំង ៨គ្រួសារ ។ បន្ថែមលើការងារនេះ ក្រុមការងារ បានសួរសុខទុក្ខ ស្រ្តីទើបសម្រាលកូន ចំនួន ០២នាក់ថែមទៀតផងដែរ ៕