ព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ៨,០០ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្សារ “ភ្នំ” ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ដែលជាគំរោងរបស់ ប្រទេសអល្លឺម៉ង់ តាមរយ៖ក្រសួងអភិវឌ្ឃន៍ជនបទ ដោយមានប្រជាជនចូលរួមប្រមាណជាង៤០០នាក់។
តាមរបាយការណ៍របស់លោក គឹម ឌី អភិបាលស្រុកកំពង់សៀមបានឲ្យដឹងថា៖ ក្នុងអម្លុងដើមទសវត្ស៦០ ទីនេះមានការជួបប្រជុំប្រជាជនលក់ដូរបន្លែត្រីសាច់បន្តិចបន្តួច នៅក្រោមដើមឈើមួយដើមដែលមានឈ្មោះថា៖ “អាវក្រពើ” ប្រជាជនក៏បានហៅផ្សារនេះថា៖ “ផ្សាអាវក្រពើ” ។ ក្រោយមករាជការ សម័យសម្តេបព្រះនរោត្តម សីហនុ បានមកសាងផ្សាអំពីបេតុងនៅទីនេះ ដោយមានដាក់រូបព្រហ្មបាយន្តនៅពីមុខ ហើយព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ក្នុងព្រះថានៈជាព្រះប្រមុខរដ្ឋព្រះអង្គបានមកផ្សានេះជាមួយសមិទ្ធផលដ៏ទៃទៀតដែលបានកសាងនៅសម័យនោះ មាន៖ សាលាបថមសិក្សា “ភ្នំប្រុស” មន្ទីរឃោសនាការ ឱសថាល័យព្រះសីហនុ និងផ្ទះគម្រូសម្តេចឪជាច្រើនខ្នង ។ ចាប់ពីពេលនោះមក ប្រជាជនបានហៅផ្សានេះថា៖ “ផ្សាតាព្រហ្ម” ។ ក្នុងអម្លុងឆ្នាំ១៩៧០ដល់ ១៩៧៥ ទីនេះបានក្លាយជាមូលដ្ឋានទ័ពរបស់ទាហានសាធារណរដ្ឋខ្មែរ សម្រាប់ការពារខ្សែរក្រវាត់ក្រុងកំពងើចាម ហើយត្រូវរងគ្រាប់កាំភ្លើងដោយការប្រយុទ្ធគ្នា បណ្ដាលឲ្យខូចខាតជាច្រើនកន្លែង ។ ក្រោយឆ្នាំ៧៩ ទីនេះត្រូវបានបិទបាំងធ្វើជាសាលាបថមសិក្សា រហូតដើមទសវត្ស៩០ ទើបរុះរើធ្វើជាទីផ្សារវិញ ប៉ុន្តែទីផ្សានៅទីនេះលែងមានលក្ខណៈសមស្របទៀតហើយ ដោយប្រជាជនមកប្រច្រៀតគ្នាលក់គ្មានសណ្ដាប់ធ្នាប់ ហើយក៏មានការរំលោភយកដីសាធារណៈសង់លំនៅស្ថាន គ្មានប្រព័ន្ធបង្ហូរទឹក គ្មានអនាម័យ ធ្វើឲ្យទីនេះក្រខ្វក់ ។
ឯកឧត្តម លន់ លឹមថៃ បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងចំពោះឯកឧត្តម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ដែលបានខិតខំគៀងគររកដៃគូអភិវឌ្ឍ ដើម្បីជួយដល់ប្រជាជនក្នុងតំបន់នេះឲ្យមានផ្សារដ៏សមរមឡើងវិញ ជាពិសេសថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនអាាល្លឺម៉ង់ ដែលបានផ្តល់ជំនួយឥតសំណងតាមរយៈក្រសួងអភិវឌ្ឍជនបទ សម្រាប់សាងសង់ទីផ្សារប្រកបដោយអនាម័យ និងមានប្រព័ន្ធបង្ហូរទឹកគ្រប់គ្រាន់ ។ ឯកឧត្តម អភិបាលខេត្តក៏បានអំពាវនាវសូមឲ្យប្រជាជនទាំងអស់ដែលបានប្រើប្រាស់ផ្សារនេះ ជាពិសេសក្រុមអាជីវករលក់ដូរ សូមចូលរួមជាមួយអាជ្ញាធរស្រុក ក្នុងការរៀបចំគណៈកម្មការគ្រប់គ្រងទីផ្សារ ដើម្បីដំណើរការទីផ្សាឲ្យបាល្អ ។