នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ៥៥គ្រួសារ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។
ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជានិច្ចកាល ឯកឧត្តម អភិបាលខេត្តតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនដែលកំពុងមានការខ្វះខាត ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។
ឆ្លៀតក្នុងឱកាសនោះដែលរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនក៏ត្រូវបង្កើនការការពារ ប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏កាចសហាវមួយនោះ នៅក្នុងសហគមន៍កម្ពុជាយើង ផងដែរ និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។
អំណោយរបស់រដ្ឋបាលខេត្តជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ៥៥គ្រួសារ
ដោយក្នុងមួយគ្រួសារទទួលបានរួមមាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ
១យួរ៕