រដ្ឋបាលស្រុកកងមាស បានប្រារព្ធកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក និងលោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស


ស្រុកកងមាស៖នាព្រឹកថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកកងមាស បានប្រារព្ធកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក និងលោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស។

របៀបវារៈ
១ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈប្រជុំសាមញ្ញលើកទី៤៣
២ ពិនិត្យ ពិភាក្សា និងអនុម័ត កំណត់ហេតុប្រជុំសាមញ្ញលើកទី៤២
៣ ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍បូកសរុបលទ្ធ០លការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលស្រុក
៤ បញ្ហាផ្សេងៗ:
– ការផ្សព្វផ្សាយ និងឯកសារសំខាន់ៗ
– ការកំណត់កាលបរិច្ឆេទ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តទី៣ របស់ក្រុមប្រឹក្សាស្រុក។