ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បាននាំយកអំណោយ រដ្ឋបាលខេត្ត ទៅប្រគល់ជូនរដ្ឋបាលស្រុកនៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន (ល្វាលើ)


រសៀល ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចម្រុះថ្នាក់ខេត្ត ទទួលបន្ទុកស្រុកចំការលើ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាននាំយកនូវ អំណោយ រដ្ឋបាលខេត្ត ទៅប្រគល់ជូនរដ្ឋបាលស្រុកនៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន (ល្វាលើ) ស្រុកចំការលេី ខេត្តកំពង់ចាម ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ទោះបីជាពលរដ្ឋបានទទួល វ៉ាក់សាំង រួចក៏ដោយ តែអាជ្ញាធរ និងក្រុមគ្រូពេទ្យនៅតែផ្សព្វផ្សាយបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគ្នា ប្រុងប្រយ័ត្ន ការពារ និងបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យខ្ជាប់ខ្ជួន ដោយត្រូវអនុវត្តន៍ ពាក់ម៉ាស់ លាងដៃ និងគម្លាតសុវត្តិភាពជាប្រចាំ ដេីម្បីកាត់ផ្តាច់ខ្សែចម្លង និងបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ។

អំណោយរបស់រដ្ឋបាលខេត្តត្រូវចែកជូនក្នុង ឱកាស នោះរួមមាន៖ ម៉ាស១កេសធំ ស្មេី២៥០០ម៉ាស និងអាកុល៦០លីត្រ ។ ហេីយ ឯកឧត្តម ខ្លូត ចិន្តា បានផ្តល់នូវថវិកាផ្ទាល់ខ្លួន នូវទឹកបរិសុទ្ធចំនួន១០០ យួរ និងថវិកាចំនួន១,០០០,០០០រៀល សរុបអស់ថវិកាចំនួន១,២០០,០០០រៀល ៕