ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងស្នងការ នៃស្នងការដ្ឋានខេត្តកំពង់ចាម​ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ


កំពង់ចាម៖នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងស្នងការ នៃស្នងការដ្ឋានខេត្តកំពង់ចាម​ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

គូរបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាម ត្រូវបានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ជំនួសលោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលត្រូវបានចូលនិវត្តន៍ និងទទួលតួនាទីថ្មី ជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។