ស្រុកកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំមន្រ្តីបច្ចេកទេស មន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងពិនិត្យស្ថានភាពផ្លូវគ្រួសក្រហម១ខ្សែ ប្រវែង ១១,៦០០ម៉ែត្រ ស្ថិតក្នុងឃុំអូរស្វាយ ឃុំស្រក ស្រុកកំពង់សៀម ដើម្បីពិនិត្យលទ្ធភាពក្នុងការកែប្រែអោយទៅជាផ្លូវកៅស៊ូ២ជាន់ ប្រភេទDBST រួមជាមួយសំណង់សិល្បះការមួយចំនួនបន្ថែមទៀត ក្នុងន័យជួយបង្កើនចំណូលជូនបងប្អូនប្រជាពលរដ្ឋតាមរយះការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ ឬទីប្រជុំជនបានឆាប់រហ័ស។