ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២១ ៖ ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភា ភូមិភាគ ២ រួមជាមួយ លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ចំនួន ៣ រូប គឺ ៖ លោកជំទាវ ខុង ស៊ុនអេងលោក ជំទាវ កុល ធារិន និង លោកជំទាវ ស្រី គឹមឆយ អមដំណើរដោយលោក ស៊ិន សុខុន ប្រធានក្រុមប្រឹក្សាស្រុក លោក ទុន ណេត អភិបាល នៃគណៈអភបាលស្រុកស្ទឹងត្រង់ និងសហការី បានអញ្ជើញគោរពវិញ្ញាណខ័ន្ធសព លោក អ៊ាន ញ៉ិល សមាជិកក្រុមប្រឹក្សា ស្រុក ដែលបានទទួលមរណភាព កាលពីថ្ងៃ អាទិត្យ ទី ៤ ខែ កក្កដា ឆ្នាំ ២០២១ ដោយរោគាពាធ ។
ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានចូលរួមសម្ដែងការសោកស្ដាយអឡោះអាល័យយ និងមរណទុក្ខដ៏ក្រៀមក្រមជាមួយក្រុមគ្រួសារសព ព្រមទាំងបានធ្វើពិធីគោរពវិញ្ញាណក្ខ័ន្ធសព ជាកិច្ចបច្ឆាមរណៈ និងអធិដ្ឋាន សូមវិញ្ញាណក្ខន្ធសពលោក អា៊ន ញ៉ឹល បានដល់នូវទីសុគតិភពកុំបីឃ្លាត ។
ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រួមជាមួយ ក្រុមប្រឹក្សា និងគណៈអភិបាលស្រុកស្ទឹងត្រង់ និងមន្ត្រីរាជការសាលាស្រុក បានចូលរួមជាថវិកាសម្រាប់ ការរៀបចំបុណ្យសព មាន៖
+ឯកឧត្តម ច្រឹង គឹមស្រ៊ាន បច្ច័យ ២០០,០០០រៀល
+លោកជំទាវ កុល ធារិន បច្ច័យ ២០០,០០០រៀល
+លោកជំទាវ ស្រី គឹមឆយ បច្ច័យ ១០០,០០០រៀល
+លោកជំទាវ ខុង ស៊ុនអេង បច្ច័យ ១០០,០០០រៀល
+ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីសាលាស្រុក ថវិកា ១,៤៥០,០០០រៀល ។