កំពង់ចាម៖នាព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៨:១៥នាទី លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ទទួលបន្ទុកវិស័យអប់រំ បានអញ្ជើញ ចូលរួម ជួបពិភាក្សាការងារ ស្ដីពី ដំណើរការក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំខេត្ត សម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ដើម្បីពង្រឹង ការងារអប់រំឆ្លើយតប ទៅនឹងការអភិវឌ្ឍ វិស័យអប់រំ យុវជន និងកីឡាខេត្ត ធ្វើនៅសាលប្រជ៉ំតូច នៃរដ្ឋបាលខេត្ត។