កំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល -ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងទិសដៅភារកិច្ចបន្ត ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្ត ដោយមានការចូលរួមពី អនុប្រធានគណបក្សខេត្ត សមាជិកគណៈកម្មការចិន្ត្រៃយ៍ សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។