កំពង់ចាម៖នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគន:អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីពិព័រណ៍ការងារយុវជន ក្រោមប្រធានបទ “សុវត្ថិភាព និងការងារសមរម្យ” ដែលរៀបចំដោយអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា ហៅកាត់ថា(YCC) សហការរៀបចំជាមួយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ដើម្បីធ្វើការផ្សព្វផ្សាយដល់សិស្ស និស្សិត យុវជនស្ម័គ្រចិត្ត ពីការស្វែងរកការងារធ្វើ ដែលមានសមាសភាពចូលរួមពីប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង ចៅសង្កាត់ទាំងបួន តំណាងអង្គការ សមាគម លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជនស្ម័គ្រចិត្ត សរុបចំនួន១៧៨នាក់ ស្រី៧៩នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ។