ឯកឧត្តម ស្រី សុភ័ក្ត្រ ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈកម្មការសម្ភាសន៍ជ្រេីសរេីសគ្រូឧទ្ទេសនិងគ្រូជំនួយថ្នាក់ខេត្ត សម្រាប់កម្មវិធី បណ្តុះបណ្តាល «ការកសាងគ្រូឧទ្ទេសនិងគ្រូជំនួយថ្នាក់រាជធានី-ខេត្ត» ក្រោមអធិបតីភាព ឯកឧត្តម យស ផានីត្តា ជាប្រធានផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល


កំពង់ចាម៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និង ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈកម្មការសម្ភាសន៍ជ្រេីសរេីសគ្រូឧទ្ទេសនិងគ្រូជំនួយថ្នាក់ខេត្ត សម្រាប់កម្មវិធី បណ្តុះបណ្តាល «ការកសាងគ្រូឧទ្ទេសនិងគ្រូជំនួយថ្នាក់រាជធានី-ខេត្ត» ក្រោមអធិបតីភាព ឯកឧត្តម យស ផានីត្តា សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល ។ ក្នុងនោះក៏មានការចូលរួមផងដែរ ពីសំណាក់វត្តមាន លោក សួន ឌី ប្រធានគណៈឃោសនាអប់រំ របស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផងដែរ។

សម្រាប់បេក្ខជនដែលត្រូវសម្ភាសន៍ សុទ្ធតែជាសមាសភាព ក្បាលម៉ាស៉ីនយុវជនគណបក្សខេត្ត ធ្វេីការនៅគ្រប់មូលដ្ឋានទូទាំងខេត្ត ហេីយទទួលបានការចាត់តាំងផ្ទាល់ពីក្រុមការងារយុវជនគណបក្សខេត្ត តាមរយៈផែនបណ្តុះបណ្តាល ដេីម្បីចូលរួមជាបេក្ខជនសម្ភាសន៍ជ្រេីសរេីសនេះ សរុបមានចំនួន ៖ ២៩នាក់ (ស្រី៥នាក់)