លោក ស៊ឹម ថាវីរ: អនុប្រធានក្រុមការងារ ចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារ ចុះជួយឃុំអូរម្លូ ស្រុកស្ទឹងត្រង់ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ានិត បានចែកអំណោយជូនប្រជាពលរដ្ឋកំពុងជួបការខ្វះខាត ចំនួន៨គ្រួសារ នៅក្នុងភូមិខ្ទួយមួយ ឃុំអូរម្ល


ស្រុកស្ទឹងត្រង់៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីម៉ោងរដ្ឋបាល លោក ស៊ឹម ថាវីរ: អនុប្រធានក្រុមការងារ ចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារ ចុះជួយឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ព្រមទាំងសហការី រួមជាមួយក្រុមការងារភូមិឃុំ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ ចុះជួយស្រុកស្ទឹងត្រង់ បានចែកអំណោយជូនប្រជាពលរដ្ឋកំពុងជួបការខ្វះខាត ចំនួន៨គ្រួសារ នៅក្នុងភូមិខ្ទួយមួយ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមួយគ្រួសារៗទទួលបាន÷ អង្ករចំនួន ១៥គ.ក្រ, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និង, ថវិកាចំនួន 20,000៛ ជាមួយគ្នានេះដែរ ក៏បានជួយឧបត្ថម្ភថវិកាជូនដល់អ្នកជម្ងឺ និងក្រុមការងារភូមិឃុំ ផងដែរ។