នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ៖ នាបរិវេណ វិទ្យាល័យព្រះគន្ធបុប្ផា ស្រុកព្រៃឈរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកព្រៃឈរ ដែលមានជីវភាពខ្វះខាត ក្នុងពេលការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩ ចំនួន២៥០គ្រួសារ។
ក្នុងឱកាសនោះ ជាមួយនឹងការនាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក ពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេដចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានសមាគមជាតិកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវឲ្យពលរដ្ឋដែលមានឈ្មោះត្រូវទទួលបានវ៉ាក់សាំង សូមអញ្ជេីញទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ហេីយឯកឧត្តម អភិបាលខេត្តកំពង់ចាមបានបន្តជម្រុញផ្សព្វផ្សាយដល់ពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នខ្ពស់លេីការទប់ស្កាត់ បង្ការការពារ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ តាមសហគមន៍ ដោយអនុវត្តន៍វិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន បីកុំ និង បីការពារ ។
អំណោយសម្តេចតេជោដែលត្រូវចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងពេលនោះរួមមាន៖ អង្ករ២៥គីឡូក្រាម មីជាតិមួយកេស ត្រីខមួយយួរ ទឹកស៊ីអ៉ីវមួយយួរ និងទឹកត្រីមួយយួរ៕
+5
See Insights
Boost Unavailable
<img class=”j1lvzwm4″ src=”data:;base64, ” width=”18″ height=”18″ />
ស៊ូ ធានទ្បុង, Ly Chan Thy and 23 others
1 Share