សម័យប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ២០១៥​នៅខេត្តកំពង់ចាម


សម័យប្រឡង​មធ្យមសិក្សា​ទុតិយភូមិឆ្នាំ​២០១៥​នៅខេត្តកំពង់ចាម បាន​ប្រព្រឹត្ត​ទៅអស់​រយៈពេលពីរថ្ងៃ (ថ្ងៃទី២៤ និង២៥​ខែសីហា ) ​ប្រកបដោយ​ភាពរលូន ។ បេក្ខជនដែលមានក្នុងបញ្ជីប្រឡង​ចំនួន ៥,៧១១នាក់ វត្តមានជាក់ស្ដែងក្នុងការប្រឡង​ចំនួន ៥,៦៣៥នាក់ អវត្តមាន​ចំនួន៧៦នាក់ (ស្រី២៥នាក់) ។ មាន១១មណ្ឌល ក្នុងនោះមាន៖ ក្រុង​កំពង់ចាម ៨មណ្ឌល ស្រុកកំពង់សៀម​១មណ្ឌល ស្រុក​ជើងព្រៃ២​មណ្ឌល ។ វត្តមាន​របស់​អ្នក​អង្កេតការចំនួន ៤៩២នាក់ ក្នុងនោះមាន សហភាព​សហព័ន្ធយុជនខេត្តកំពង់ចាមចំនួន ២៦នាក់ ស្រី១៥នាក់ ។ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងគណៈ​អភិបាលខេត្តទាំងអស់ត្រូវបានបែងចែក​អញ្ជើញ​ចូលរួមកាត់សោ្រមវិញ្ញាសារ​នៅតាមមណ្ឌលនានានៅក្នុងខេត្ត ។ ឯកឧត្តម ឆាយ សាវុធ អនុប្រធានអង្គភាព​ប្រឆាំង​អពើពុករលួយ ក៏មានវត្តមានក្នុងក្រុម​អ្នកអង្កេតការនៃការប្រឡងនេះដែរ ។

ការប្រឡងមធ្យមសិក្សា​ទុតិយភូមិ​នៅ​ខេត្ត​កំពង់ចាម​ឆ្នាំនេះ ទទួលបានការ​វាយតម្លៃ​ពីក្រុមអ្នក​អង្ករតការថា៖ សន្តិសុខ​សណ្ដាប់​ធ្នាប់​ទាំង​ក្នុង​និងក្រៅមណ្ឌប្រឡងរៀបចំបានល្អ ការឆែកឆេរបេក្ខជន​អនុវត្តបានម៉ឺងម៉ាត់​ល្អ បេក្ខជនមានវិន័យល្អ មិនមានបាតុភាពអ្វីគួរឲ្យកត់សំគាល់ ។

11949558_1707362659485601_5649613357942517568_n 11949428_1707363522818848_3830709802328228283_n 11903768_1707362522818948_7034580148889373102_n 11888007_1707363389485528_7175248491885025071_n 11887861_1707363146152219_2513320268621794097_n 11898676_1707363439485523_3396005867132785568_n