ថ្ងៃ ទី ៥ ខែមិថុនា ឆ្នាំ ២០២១ ៖ ឯកឧត្ដម ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បាន ចុះមូលដ្ឋានស្រុកបាធាយ ដើម្បីស្វែងយល់ ពីសុខទុក្ខ និងការលំបាក របស់ប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាន ក្នុងអម្លុងនៃការរីករាលដាល ជម្ងឺកូវីដ-១៩ និងបាន ឧបត្ថម្ភដល់មណ្ឌលចាក់វ៉ាកសាំងទាំង៣ ក្នុងស្រុកបាធាយ មួយមណ្ឌល ទទួលបាន ៨០០,០០០រៀល សរុប ២ ៤០០ ០០០៛ (ពីរលានបួរៀល)។