ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ឋសភាភូមិភាគទី២ និងជាសមាជិកគណកម្មការទី៣ នៃព្រឹទ្ធសភា បានចុះសួរសុខទុក្ខ និងពិនិត្យការខូចខាតលំនៅឋានប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៤១គ្រួសារ ស្ថិតនៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ក្នុងឱកាស នោះដែរ ឯកឧត្តម បានឧបត្ថម្ភ ដល់ ក្នុងគ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ១គ្រួសារទទួលបាន ថវិកាចំនួន ៣០,០០០រៀល ជូនសាលាឃុំថវិកាចំនួន ១០០,០០០រៀល និងម៉ាស់ចំនួន ១០ប្រអប់ ស្មើនិង (៥០០ម៉ាស់ ) សរុបថវិកាទាំងអស់ចំនួន ១,៥០០,០០០រៀល ។