រដ្ឋបាលស្រុកស្ទឹងត្រង់ បានបើកកិច្ច​ប្រជុំ​សាមញ្ញ​លេីកទី៤២អាណត្តិ​ទី​៣របស់ក្រុម​ប្រឹក្សា​ស្រុក ក្រោមអធិបតីភាព​ លោក​ សុិន​ សុខុន​ ប្រធានក្រុមប្រឹក្សាស្រុក


ស្រុកស្ទឹងត្រង៖នាព្រឹកថ្ងៃចន្ទ ១២ កើត ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦​ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២​ រដ្ឋបាលស្រុកស្ទឹងត្រង់ បានបើកកិច្ច​ប្រជុំ​សាមញ្ញ​លេីកទី៤២អាណត្តិ​ទី​៣របស់ក្រុម​ប្រឹក្សា​ស្រុក ក្រោមអធិបតីភាព​ លោក​ សុិន​ សុខុន​ ប្រធានក្រុមប្រឹក្សាស្រុក​ និងលោក​ ទុន​ ណេត​ អភិបាល​ នៃគណៈអភិបាលស្រុក​ស្ទឹងត្រង់ ។


ររបៀបវារៈនៃកិច្ចប្រជុំរួមមាន៖
1/​ អានប្រកាសក្រសួងមហាផ្ទៃ ស្ដីពីការផ្លាស់ប្ដូរ​ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សាស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​។
2/​ ពិនិត្យ​ ​និ​ងអនុម័ត​ លេី​កំណត់​ហេតុ​ប្រជុំ​សាមញ្ញ​
លេីកទី41​អាណត្តិ​ទី​3​ របស់ក្រុម​ប្រឹក្សា​ស្រុកស្ទឹងត្រង់​។
3/​ ពិនិត្យ​ និង​អនុម័ត​ របាយការណ៍​ប្រចាំ​ខែ​វិច្ឆិកា​ ឆ្នាំ​2022​ របស់រដ្ឋបាលស្រុកស្ទឹងត្រង់។
4/​ ពិនិត្យ​ និង​អនុម័ត​ សេចក្ដី​ព្រាង​ផែន​ការ​លទ្ធ​កម្ម​ឆ្នាំ​2023​ របស់រដ្ឋបាលស្រុកស្ទឹងត្រង់។
5/ ស្តាប់របាយការណ៍ការឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះគ្រួសារក្រ១ ក្រ២ ស្ត្រីមានផ្ទៃពោះ របស់រដ្ឋបាលឃុំទាំង១២
6/ បញ្ហាផ្សេងៗ
សមាសភាពចូលរួមមាន: សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី​អភិបាលរងស្រុក នាយក នាយិការង អធិការនគរបាល មេបញ្ជាការកម្លាំងប្រដាប់អាវុធ ប្រធានការិយាល័យនៃរដ្ឋបាលស្រុក លោកមេឃុំ និងស្មៀនឃុំ សរុបអ្នកចំនួន៦៩នាក់ ។