មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនាឱកានោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុក្ខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត្យ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបាលើកឡើងពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដែល មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំរិះរក គ្រប់មធ្យោបាយ ដើម្បីជួយគាំពារ ដល់ជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ឲ្យ មាន ស្ថានភាពជីវភាពល្អប្រសើរ និងបានខិតខំស្វែងរកវ៉ាក់សាំងការពារជម្ងឺកូវីដ- ១៩ ចាក់ជូនប្រជាពលរដ្ឋឲ្យបាន១០លាននាក់នៅមុនដំណាច់ឆ្នាំ ២០២០នេះ ។
ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ទទាំងអស់ ត្រូវបង្កើនការ ការពារខ្លួន ចៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ជាប្រចាំ ។
បន្ទាប់ ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារ ចុះពិនិត្យ ការជួសជុល នឹងសាងសង់អគារមន្ទីរពេទ្យ បង្អែកស្រុកស្រីសន្ធរ ក្រោមជំនួយឧបត្ថម្ភរបស់សមាគមន៍សាសនាចក្រព្រះយេស៊ូគ្រឹះ នៃថ្ងៃបរិសុទ្ធចុងក្រោយ ដែលត្រូវចំណាយទឹកប្រាក់នៅក្នុងការសាងសង់និងបំពាក់សម្ភារៈ ជាថវិកាប្រមាណ១៥ម៉ឺនដុល្លារអាមេរិក។