ឯកឧត្តម​ ហេង​ ណន​ ប្រធានក្រុមការងារយុវជនគណបក្សក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ និងលោក​ជំទាវ​ ពេជ​ ចន្ទមុន្នី​ ប្រគល់​​ជូនដល់វិទ្យាល័យល្វា​ និងក្រុមកីឡា​ ក្នុងស្រុកព្រៃឈរ​ ខេត្តកំពង់ចាម


ស្រុកព្រៃឈរ៖កាលពីព្រឹកថ្ងៃសុក្រ​ ៩កេីត​ ខែមិគសិរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០២២​​ ឯកឧត្តម​ ហេង​ ណន​ ប្រធានក្រុមការងារយុវជនគណបក្សក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងជាអនុប្រធានប្រចាំការក្រុមការងារជនបង្គោលយុវជនស្រុកព្រៃឈរ​ រួមជាមួយលោក​ ហុីវ​ ពុទ្ធិរិទ្ធ​ និងសហការី​ បានជួបសំណេះសំណាលជាមួយ​សិស្សវិទ្យាល័យ​ល្វាចំនួន ២០០នាក់​ កីឡាករបាល់ទាត់ប្រចាំឃុំល្វា​ចំនួន​ ៥២នាក់​ លោកគ្រូអ្នកគ្រូ​ និងយុវជនចំនួន​ ៤៨នាក់​ ដោយនាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ និងលោក​ជំទាវ​ ពេជ​ ចន្ទមុន្នី​ រួមមាន​ កុំព្យូទ័រ​ ១១​គ្រឿង​ ព្រីនធ័រ​ ១គ្រឿង​ ឯកសណ្ឋាន​កីឡា​ករ​ ៥២​កំប្លេរ​ សម្ភារ:កីឡានិងថវិកាមួយចំនួន​ ប្រគល់​​ជូនដល់វិទ្យាល័យល្វា​ និងក្រុមកីឡា។

នាឱកាសនោះដែរ​ ឯកឧត្តម​ បានលេីទឹកចិត្តឲ្យសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ​ ពេលទំនេរជួយធ្វេីការងារផ្ទះដេីម្បីសម្រាលបន្ទុកឪពុកម្តាយ​ ហាត់កីឡាដេីម្បីសុខភាព​ និងធ្វេីសកម្មភាពសង្គមដែលបានជាប្រយោជន៍​ កុំប៉ះពាល់គ្រឿងញៀន​ និងល្បែងស៊ីសងឲ្យសោះ ត្រៀមខ្លួនប្រឡងសិស្សពូកែថ្នាក់ទី១០​ ក្នុងក្របខណ្ឌទូទាំងស្រុកព្រៃឈរ​ និងការប្រកួតកីឡាបាល់ទាត់ជម្រេីសស្រុកប្រចាំឆ្នាំ២០២៣​នាខាងមុខ។​ ឯកឧត្តមក៍បានផ្តាំផ្ញេី ដល់លោកគ្រូអ្នកគ្រូ​ សិស្សានុសិស្ស​ និងយុវជនទាំងអស់​ ជួយផ្សព្វផ្សាយ​ដល់ញាតិមិត្ត​ដែលគ្រប់អាយុចុះឈ្មោះ​បោះឆ្នោត​ ត្រូវរួសរាន់ទៅចុះ​ឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា​ ដែលការចុះឈ្មោះនេះនឹងបញ្ចប់ត្រឹមថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០២២​នេះ។