រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ទទួលបន្ទុកមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមអបអរសាទរទិវា «ជនមានពិការភាពកម្ពុជាលើកទី២៤
និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ នៅសាលមហោស្រពកោះពេជ្រ ។