ស្រុកស្រីសន្ធរ៖នាវេលាព្រឹកថ្ងៃសុក្រ ៩ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ លោក ស៊ីម គង់អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាស្រុកបានអញ្ជេីញជាអធិបតីភាពក្នុងខួបលើកទី៤៤នៃការបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា “២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២២” ។
កម្មវិធី បានប្រព្រឹត្តទៅកាលពីដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក
កម្លាំងទាំង៣ មេឃុំ ក្រុមប្រឹក្សាឃុំនិងមានតំណាងយុវជនចូលរួមផងដែរ សរុបចំនួន២៧០នាក់ នៅសាលប្រជុំសាលាស្រុកស្រីសន្ធរ ។