ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា


រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញបានធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន (MGMAC 2022) និង​វេទិកា​អភិបាលក្រុង​អាស៊ាន ឆ្នាំ​២០២២ (ASEAN Mayors Forum 2022) ក្នុង​រយៈពេល​២​ថ្ងៃ នោះ​គឺ​ថ្ងៃ​សុក្រ​ និង​សៅរ៍ ថ្ងៃទី​២​ និង​៣ ខែធ្នូ ឆ្នាំ​២០២២​។ កិច្ចប្រជុំ និងវេទិកានេះ គឺមាន​ការចូលរួមពីតំណាង​ទីក្រុង និង​ខេត្ត​ចូលរួម​ប្រមាណ​៨០​ទីក្រុង​ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​អាស៊ាន មាន​ជាង​៣០​ទីក្រុង​ធំៗ​ចូលរួម​ផងដែរ​។​