ឯកឧត្តម ហេង ណន អនុប្រធានជនបង្គោលយុវជនថ្នាក់កណ្ដាល ចុះជួយស្រុកព្រៃឈរ បាននាំយកកុំព្យូទ័រប្រភេទឡេបថប និងម៉ាស៊ីនព្រីនធ័រ មួយសម្រាប់ ជូនដល់ក្រុមការងារយុវជនគណបក្សស្រុកព្រៃឈរ


ព្រឹកថ្ងៃ ទី ៤ ខែ កក្កដា ឆ្នាំ ២០២១ ឯកឧត្តម ហេង ណន អនុប្រធានជនបង្គោលយុវជនថ្នាក់កណ្ដាល ចុះជួយស្រុកព្រៃឈរ បាននាំ យកកុំព្យូទ័រ ប្រភេទឡេបថប និងម៉ាស៊ីនព្រីនធ័រ មួយសម្រាប់ ជាអំណោយ របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា  និងលោកជំទាវ ផ្តល់ជូនក្រុមការងារយុវជនគណបក្សស្រុកព្រៃឈរសម្រាប់ប្រើប្រាស់ក្នុង  ក្រុមយុវជនស្រុក និងឧបត្ថម្ភថវិកាដល់យុវជន ០៦នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកា២០.០០០រៀល។ ។

មានប្រសាសន៍សំណេះសំណាលទៅកាន់យុវជនគណបក្សនាឱកាសនោះ ឯកឧត្តម ហេង ណន បាននាំមកនូវពាក្យផ្តាំផ្ញើនូវការនឹករលឹក និងការសាកសួរសុខទុក្ខ ដល់យុវជគណបក្សទាំងអស់ក្នុងស្រុកព្រៃឈរ ព្រមទាំងបានអំពាវនាវ​សូមឲ្យយុវជនយើងទាំងអស់ ខិតខំរៀនសូត្រស្វែងយល់ អំពីឧត្តមគតិ គោលបំណង និងកម្មវិធីនយោបាយរបស់គណបក្សឲ្យបានស៊ីជម្រៅ កសាងគោលជំហារ សតិអារម្មណ៍គណបក្សឲ្យបានល្អ សក្ដិសមជាយុវជនបន្តវេន ។ ជាពិសេសសក្នុងពេលចំពោះមុខ យុវជនយើង​ត្រូវតែសកម្មចូលរួម ជាមួយគណបក្ស និងរាជរដ្ឋាភិបាល តាមរយៈការឃោសនាជូនប្រជាជនឲ្យយល់ដឹង​ជ្រួតជ្រាប អំពីវិធានការសុខាភិបាល ” ៣កុំ ៣ការពា” ឲ្យបានល្អប្រសើរ ។