រាជធានីភ្នំពេញ ៖នាព្រឹកថ្ងៃច័ន្ទ ទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួម សិក្ខាសាលាថ្នាក់ជាតិ ស្ដីពី « ការឆ្លុះបញ្ចាំងវឌ្ឍនៈភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពី ពិការភាព ២០១៩-២០២៣ ក្រោមការចូលរួមជាអធិបតី បើកដោយ ឯកឧត្ដម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ប្រាក់ ថាវៈភារី អគ្គលេខាធិការរង នៃ អ.ក.ស.ជ ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ វិច្ឆិកា ឆ្នាំ២០២២។