ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីចែកអង្ករនិងគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គនិងជំនន់ទឹកភ្លៀងចំនួន៤០០គ្រួសារ ស្រុកកោះសូទិន ខេត្ដកំពង់ចាម


ស្រុកកោះសូទិន៖នៅព្រឹកថ្ងៃចន្ទ ៥កើតខែ មិគសិរ ឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីចែកអង្ករនិងគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គនិងជំនន់ទឹកភ្លៀងចំនួន៤០០គ្រួសារ មកពីឃុំចំនួន៤រួមមានឃុំមហាលាភ ពាមប្រធ្នោះ ល្វេនិងឃុំពង្រ ស្រុកកោះសូទិន ។

ក្នុងឪកាសនោះដែរដោយមានការអញ្ញើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារក្រសួងព័ត៌មាន និងឯកឧត្តមសា ស៊ីថាអភិបាលរង នៃគណ: អភិបាលខេត្តកំពង់ចាម និងមានការចូលរួមពីលោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រីគណ:អភិបាលស្រុក និងមន្រ្តីរាជការសាលាស្រុកកោះសូទិន ចំពោះអំណោយដែរប្រជាពលរដ្ឋទទួលបាន១គ្រួសាររួមមាន ៖អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអុីវ១យួរ ទឹកត្រី១យួរ ត្រីខកំប៉ុង១យួរនិងថវិកា២០.០០០រៀល ក្នុងនោះដែរឯកឧត្តមក៏បានឧបត្ថម្ភ ដល់រដ្ឋបាលស្រុក១.០០០.០០០រៀល កងកម្លាំង៣អង្គភាព១អង្គភាពទទួល ២០០.០០០រៀល និងឧបត្ថម្ភដល់យុវជនKCY និងយុវជនស.ស.យ.ក ចំនួន ៧៥០.០០០រៀល ជាថវិកាលោកជំទាវផងដែ។