សៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញដឹកនាំប្រតិភូគណបក្សប្រជាជនខេត្តកំពង់ចាម ចូលទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណកម្មាធិការគណបក្សមូលដ្ឋានខុទ្ទកាល័យសម្តេចតេជោ ហ។ុន សែន តំណាងដោយ ឯកឧត្តម ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយអំណោយរួមមានកំព្យូទ័រយួរដៃ និងម៉ាស៊ីនព្រីនទំនើប ចំនួន ២៥ឈុត ផ្តល់ជូនទៅលោក ស្រី សុភ័ក្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់គណបក្សប្រជាជនខេត្តកំពង់ចាមឱ្យកាន់តែប្រសើរ និងរហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងបេសកកម្មបម្រើប្រជាជននៅក្នុងមូលដ្ឋានខេត្តកំពង់ចាម ។