ឯកឧត្ដម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួម នាំអំណោយគ្រឿងឧបភោគ បរិភោគផ្តល់ជូនប្រជាពលរដ្ឋ ក្រីក្រ១ និងក្រីក្រ២ ដែលជួបការលំបាកចំនួន៤០០គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងចំនួន៥៨គ្រួសារ ក្រោមអធិបតីភាព ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី


ស្រុកស្រីសន្ធរ៖នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួម នាំអំណោយគ្រឿងឧបភោគ បរិភោគផ្តល់ជូនប្រជាពលរដ្ឋ ក្រីក្រ១ និងក្រីក្រ២ ដែលជួបការលំបាកចំនួន៤០០គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងចំនួន៥៨គ្រួសារ ក្រោមអធិបតីភាព ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទដែលពិធីនេះរៀបចំឡើង នៅបរិវេណមុខសាលាស្រុក ស្រីសន្ធរ។

ក្នុងពិធីនោះ ក៏មានការគោរពអញ្ជើញចូលរួមដោយ ឯកឧត្ដម អភិបាលរងខេត្ត ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ អភិបាលស្រុក កងកម្លាំង លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារផងដែរ។