ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ដ បានដឹកនាំប្រជុំពិនិត្យនិងកំណត់ទំហំផ្លូវសាធារណៈ អូរ បឹង ប្រឡាយ និងចំណីទន្លេរ ក្នុងភូមិស្វាយលើ ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


កំពង់ចាម៖ព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២  ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអង្គប្រជុំពិនិត្យនិងកំណត់ទំហំផ្លូវសាធារណៈ អូរ បឹង ប្រឡាយ និងចំណីទន្លេរ ក្នុងភូមិស្វាយលើ ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណាង និងសុរិយោដី ខេត្តកំពង់ចាម។
សមាសភាពចូលរួម ក្រុមការងារបច្ចេកទេស នៃមន្ទីររៀបចំដែនដី អភិបាលរងស្រុក មន្ត្រីសាលាខេត្ត និងមន្ត្រីភូមិបាលស្រុកចំការលើ និងមន្ទីររៀបចំដែនដី, កសិកម្ម, អភិវឌ្ឍជនបទ, សាធារណការ និងមន្ទីរធនធានទឹក និងមន្ត្រីពាក់ព័ន្ធ រដ្ឋបាលឃុំ( មេឃុំ មេភូមិ និងចាស់ព្រឹទ្ធាចារ្យប្រចាំភូមិ )។