ស្រុកស្ទឹងត្រង់ ៖ នៅព្រឹកថ្ងៃអាទិត្យ១២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ទី២០ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះចរិយាឧត្តម ស៊ាង លាង ព្រះនាគសត្ថាបាឡាត់គណខេត្តកំពង់ចាម ព្រមទាំងសហការី មន្ត្រីសង្ឃសាលាអនុគណ ស្រុកស្ទឹងត្រង់ តំណាងព្រះសីលសំវរ ព្រះនាគមុនី មេគណខេត្តកំពង់ចាម បាននាំយកសម្ភារៈមួយចំនួនជូនរដ្ឋបាលស្រុកស្រុកស្ទឹងត្រង់ ។
សូមបញ្ជាក់ជូនថា សម្ភារៈ រួមមាន៖ អង្ករ១០បេ ស្មើកន្លះតោន, បន្លុង២៣គ្រឿង ,បច្ច័យ២.៤០០.០០០៛។