ស្រុកបាធាយ៖នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណះអភិបាលខេត្ត. កំពង់ចាម លោកជំទាវ ញ្ងូង ចរិយា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ សាខាខេត្តកំពង់ចាម និងលោកជំទាវ តាំង សុគន្ធ មាលា រដ្ឋលេខាធិការក្រសួងពានិជ្ជកម្ម និងជាប្រធានការងារចុះមូលដ្ឋានឃុំសំបូរ អញ្ជើញបញ្ចុះ ខ័ណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្តឧត្តមមណីរង្សី ស្ថិតនៅភូមិចុង ឃុំសំបូរ ស្រុកបារាយ។
ក្នុងពិធីនោះ ក៏មានការគោរពអញ្ជើញចូលរួម ដោយ ឯកឧត្តម អភិបាលរងខេត្ត អភិបាលស្រុកបាធាយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ និងអនុវិទ្យាល័យជាច្រើនរូបផងដែរ។